ការជួយអ្នកដទៃ
នៅក្នុងតំបន់ដែលមានធ្លាក់ព្រឹល ពេលដែលមានព្យុះព្រឹលម្តងៗ វាលស្មៅទាំងឡាយត្រូវបានគ្របដណ្តប់ដោយព្រឹលអស់ ដូចនេះ កសិករត្រូវតែយកស្មៅ និងចំបើងទៅដាក់ឲ្យដល់មាត់គោ នៅក្នុងហ្វូង។ ពេលដែលគេបោះចំបើងពីលើរឺម៉ក និងឡាន សត្វគោឈ្មោលដែលខ្លាំងជាងគេតែងតែដណ្តើមកន្លែងខាងមុខគេ ធ្វើឲ្យសត្វគោដែលខ្សោយ ហើយខ្លាចគេ ទៅនៅខាងក្រោយ ដោយទទួលចំណីបានតិចតួច ឬមិនទទួលចំណីសោះតែម្តង បើសិនជាកសិករមិនធ្វើអន្តរាគមន៍ ឲ្យចំបើងបានទៅដល់មាត់ពួកវាទេនោះ។ យ៉ាងណាមិញ អ្នកធ្វើការផ្នែកមនុស្សធម៌ ក្នុងជំរុំជនភៀសខ្លួន និងកន្លែងចែកអាហារ ក៏បានលើកឡើងថា បញ្ហាដូចនេះ ក៏កើតមានក្នុងជំរុំជនភៀសខ្លួន និងកន្លែងចែកអាហារផងដែរ។ ពេលដែលពួកគេបើកទ្វារឲ្យប្រជាជនដែលខ្វះខាត ចូលមកទទួលអាហារ អ្នកដែលខ្សោយ និងខ្លាចគេ ប្រហែលជាមិនអាចមកឈរនៅខាងមុខទេ។ អ្នកធ្វើការផ្នែកមនុស្សធម៌ទាំងនោះ ត្រូវចាត់វិធានការ ធ្វើយ៉ាងណាឲ្យអាហារបានទៅដល់ដៃអ្នកដែលខ្សោយ អ្នកដែលគ្មានកម្លាំង និងអ្នកដែលមានជម្ងឺ។
ពួកគេកំពុងតែអនុវត្តតាមគោលការណ៍ ដែលព្រះបានប្រទាន តាំងពីយូរមកហើយ។ ក្នុងបទគម្ពីរលេវីវិន័យ ជំពូក១៩ លោកម៉ូសេបានបង្គាប់អ្នកធ្វើស្រែ និងអ្នកធ្វើចំការទំពាំងបាយជូរ ឲ្យទុកផលដំណាំខ្លះៗ ដើម្បីឲ្យអ្នកក្រ និងអ្នកស្រុកក្រៅ អាចមានអាហារសម្រាប់បរិភោគ(ខ.៩-១០)។ យើងក៏អាចធ្វើជាអ្នកបម្រើ ដល់អស់អ្នកដែលទន់ខ្សោយ និងអស់កម្លាំងផងដែរ។ យើងមានវិធីថ្វាយព្រះកិត្តិនាមដល់ព្រះ ដោយជួយអ្នកដទៃ ទោះយើងជាគ្រូបង្រៀន ដែលលើកទឹកចិត្តសិស្សដែលមិនមាត់មិនករឲ្យបើកមាត់និយាយ ឬជាបុគ្គលិក ដែលរង់ចាំជួយមិត្តរួមការងារដែលកំពុងជួបការលំបាក ឬជាអ្នកទោសដែលយកអសារអ្នកទោសផ្សេងទៀតដែលទើបមកដល់ ឬជាឪពុកម្តាយដែលយកចិត្តទុកដាក់ចំពោះកូនរបស់ខ្លួនក៏ដោយ។
ពេលដែលយើងស្វែងរកឱកាសបម្រើអ្នកដែលមានការខ្វះខាត សូមឲ្យព្រះគុណនៃព្រះដែលបានបំពេញសេចក្តីត្រូវការយើង…
ផ្លោះរបងថ្ម
លោកពលបាល រីឆាត ឃើកលែន(Richard KirkLand) ជាទាហានរបស់កងទ័ពសហព័ន្ធ ក្នុងសម័យសង្រ្គាមស៊ីវិលរបស់អាមេរិក(ឆ្នាំ ១៨៦១-១៨៦៥)។ ពេលកងទ័ពសហភាពទទួលបរាជ័យ នៅក្នុងការវាយសម្រុកចូលភ្នំម៉ារី ហាយ ក្នុងអំឡុងពេលសង្រ្គាមនៅហ្វ្រេដឺរីកបឺក មានទាហានជាច្រើនបានរបួស ហើយត្រូវគេទុកចោល ក្នុងទឹកដីដែលនៅចន្លោះគូរសត្រូវទាំងពីរ ដូចនេះ លោកឃើកលែនក៏បានសុំការអនុញ្ញាត ចូលទៅជួយសង្រ្គោះពួកគេ។ គាត់បានប្រមូលដបទឹក ហើយផ្លោះរបងថ្ម ទៅជួយទាហានណាដែលគាត់ឃើញមុនគេ។ គេបានហៅគាត់ថា “ទេវតានៃម៉ារី ហាយ” នៅពេលដែលគាត់បានប្រថុយនឹងគ្រោះថ្នាក់ផ្ទាល់ខ្លួន ដើម្បីបង្ហាញនូវសេចក្តីមេត្តាករុណារបស់ព្រះគ្រីស្ទ ដល់ទាហានរបស់សត្រូវ។
មិនមានមនុស្សច្រើនទេ ដែលនឹងត្រូវទៅប្រយុទ្ធនឹងខ្មាំងសត្រូវ ក្នុងសមរភូមិខាងសាច់ឈាម តែទន្ទឹមនឹងនោះ ក្នុងពេលសព្វថ្ងៃនេះ យើងអាចរកឃើញមនុស្សជាច្រើននៅជុំវិញខ្លួនយើង ដែលកំពុងរងទុក្ខវេទនា ដោយសារភាពឯកកោ ការបាត់បង់ បញ្ហាសុខភាព និងអំពើបាប។ ប្រហែលជាមានសម្លេងរំខានជាច្រើន ដែលធ្វើឲ្យយើងមិនអាចឮពួកគេស្រែកដង្ហើយរកសេចក្តីមេត្តា ការកម្សាន្តចិត្ត សេចក្តីសង្ឃឹម និងជំនួយ។
លោកឃើកលែនមានចិត្តអាណិតអាសូរចំពោះអ្នកដទៃ ដូចព្រះគ្រីស្ទដែរ ជាគំរូនៃការអនុវត្តតាមព្រះរាជបញ្ជារបស់ព្រះយេស៊ូវ ដែលបានបង្គាប់ឲ្យ “ស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួនឯង”(ម៉ាថាយ ៥:៤៤)។ ត្រង់ចំណុចនេះ សាវ័កប៉ុលបានដងស្រង់បទគម្ពីរ សុភាសិត ២៥:២១ “បើសិនណាជាខ្មាំងសត្រូវអ្នកឃ្លាន នោះចូរឲ្យគេបរិភោគចុះ បើគេស្រេក ចូរឲ្យផឹកទៅ”(រ៉ូម ១២:២០)។ គាត់ក៏បានបង្រៀនផងដែរថា “កុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់…
ក្តីស្រមៃកាលនៅក្មេង
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានឲ្យសិស្សថ្នាក់ទី៥ ត្រៀមសំណួរជាច្រើន សម្រាប់សួរព្រះយេស៊ូវ ដោយឧបមាថា បើព្រះអង្គបង្ហាញព្រះអង្គទ្រង់ ដល់ពួកគេម្នាក់ៗ ក្នុងសប្តាហ៍ក្រោយ តើពួកគេនឹងមានសំណួរអ្វីខ្លះ? ខ្ញុំក៏បានប្រាប់មនុស្សពេញវ័យមួយក្រុម ឲ្យត្រៀមសំណួរដូចនោះផងដែរ។ ក្រោយមក ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា សំណួររបស់មនុស្សទាំងពីរក្រុមនោះ ពិតជាខុសគ្នាឆ្ងាយណាស់។ សំណួររបស់ក្មេងៗ មានចាប់តាំងពីសំណួរដែលគួរឲ្យចង់ស្តាប់ រហូតដល់សំណួរដ៏សោកសៅ ដែលមានដូចជា : “ពេលដែលយើងបាននៅនគរស្ថានសួគ៌ តើយើងនឹងបានស្លៀករូបពណ៌សរ ហើយអង្គុយច្រៀងសរសើរដំកើង ពេញមួយថ្ងៃឬទេ?” តើទូលបង្គំនឹងបានជួបកូនឆ្កែរបស់ទូលបង្គំ នៅស្ថានសួគ៌ឬទេ? តើលោកណូអេ បានដាក់សត្វត្រីបាឡែននៅខាងក្នុង ឬនៅខាងក្រៅទូក? តើតារបស់ទូលបង្គំដែលកំពុងនៅស្ថានសួគ៌ សុខសប្បាយជាទេ? បន្ទាប់ពីបានអានសំណួររបស់ក្មេងៗទាំងនោះហើយ ខ្ញុំក៏បានសន្និដ្ឋានថា ពួកគេបានចោទសួរសំណួរ ដោយមិនបានសង្ស័យឡើយថា នគរស្ថានសួគ៌មានពិតមែនឬអត់ ឬសង្ស័យថា ព្រះពិតជាបានធ្វើការអស្ចារ្យមែនឬអត់។ តែមនុស្សធំវិញបានសួរនូវសំណួរ ខុសពីក្មេងៗទាំងស្រុងថា : “ហេតុអ្វីបានជាការអាក្រក់កើតឡើង ចំពោះមនុស្សល្អ? តើធ្វើដូចម្តេច ឲ្យទូលបង្គំអាចដឹងច្បាស់ថា ព្រះអង្គពិតជាស្តាប់ការអធិស្ឋានរបស់ខ្ញុំមែន? ហេតុអ្វីបានជាមានផ្លូវតែមួយ ទៅកាន់នគរស្ថានសួគ៌? ហេតុអ្វីបានជាព្រះដែលមានក្តីស្រឡាញ់ អនុញ្ញាតឲ្យសោកនាដកម្មនេះកើតឡើង ចំពោះទូលបង្គំ?”
ជីវិតរបស់ក្មេងៗ ច្រើនតែរស់នៅ ដោយគ្មានការរំខានពីការខ្វល់ខ្វាយ និងទុក្ខព្រួយ ដែលមនុស្សធំច្រើនតែមាន ជាបន្ទុកក្នុងការរស់នៅ។ ដូចនេះ ជំនឿរបស់ពួកគេនាំឲ្យពួកគេ…
អំណោយនៃព្រះវត្តមាន
ជាច្រើនឆ្នាំកន្លងទៅ កាលខ្ញុំធ្វើការជាអ្នកគ្រប់គ្រងធនធានមនុស្ស ក្នុងក្រុមហ៊ុនមួយ ខ្ញុំបានចូលរួមពិធីបុណ្យសពរបស់បុគ្គលិកម្នាក់ ដែលបានធ្វើការក្នុងក្រុមហ៊ុនអស់ពេលជាយូរមកហើយ តែខ្ញុំមិនដែលបានជួបគាត់សោះ។ បន្ទាប់មក ខ្ញុំក៏បានទៅសួរសុខទុក្ខគ្រួសារគាត់ ជាមួយបុគ្គលិកផ្សេងទៀត។ គាត់ជាកម្មករសំណង់ ដែលមានជំនាញផ្នែករៀបឥដ្ឋ។ មិត្តរួមការងាររបស់គាត់ស្រឡាញ់គាត់ តែមានពួកគេតិចណាស់ ដែលបានទៅសួរសុខទុក្ខភរិយារបស់គាត់ បន្ទាប់ពីគាត់បានលាចាកលោកទៅ។ ពេលនោះ ខ្ញុំបានស្តាប់មិត្តភ័ក្ររបស់គាត់ម្នាក់ កំពុងព្យាយាមកម្សាន្តចិត្តភរិយាគាត់ថា មានមនុស្សជាច្រើនមិនបានមកសួរសុខទុក្ខ ដោយសារពួកគេខ្លាចនិយាយខុស ឬធ្វើអ្វីខុស ដែលធ្វើឲ្យគ្រួសារនាងកាន់តែមានទុក្ខវេទនា។
ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលដែលមានទុក្ខជាទម្ងន់ អ្នកដែលកាន់ទុក្ខ កម្រនឹងចាំពាក្យអ្វី ដែលយើងនិយាយប្រាប់ពួកគេណាស់។ អ្វីដែលពួកគេចាំបំផុតនោះ គឺចាំថា យើងបានមកសួរសុខទុក្ខពួកគេឬអត់។ ការបង្ហាញមុខ ដល់អ្នកដែលមានទុក្ខលំបាក អាចនាំឲ្យពួកគេមានកម្លាំងចិត្ត ហួសបរិយ៉ាយ ដោយវត្តមានរបស់យើង ផ្តល់ឲ្យនូវការកម្សាន្តចិត្ត សម្រាប់អារម្មណ៍ឯកកោ ដែលពួកគេមាន ពេលបាត់បង់មនុស្សជាទីស្រឡាញ់ជាដើម។
យើងរាល់គ្នាសុទ្ធតែអាច ផ្តល់ឲ្យនូវ “អំណាយនៃវត្តមាន” ដល់អ្នកដែលកំពុងកាន់ទុក្ខ ដោយយ៉ាងហោចណាស់ យើងមានមុខ នៅក្នុងពេលដែលពួកគេកំពុងមានទុក្ខជាទម្ងន់នោះ ទោះបីជាយើងរឹងអណ្តាត មិនដឹងថា ត្រូវនិយាយអ្វីទៅកាន់ពួកគេ ឬកំពុងមានអារម្មណ៍មិនស្រួលយ៉ាងណាក៏ដោយ។ យ៉ាងណាមិញ នាងម៉ាថា និងម៉ារា ត្រូវបានហុំព័ទ្ធ ដោយញាតិមិត្ត ដែលមកជួយរំលែកទុក្ខពួកនាង ពេលដែលឡាសា ប្អូនប្រុសរបស់នាងស្លាប់(យ៉ូហាន ១១:១៩)។ បន្ទាប់មក…
ទីកន្លែងដែលលំបាក
ពេលដែលការផ្លាស់ប្ដូរភ្លាមៗ នៃបច្ចេកវិទ្យា បានធ្វើឲ្យការងារមួយចំនួន ក្លាយជាការងារហួសសម័យ អ្នកវិទ្យាសាស្រ្តដែលមានការហ្វឹកហ្វឺនខ្ពស់ម្នាក់ បានធ្លាក់ខ្លួនមកធ្វើការ នៅក្នុងភោជនីយដ្ឋានអាហាររហ័សមួយ។ នៅពេលល្ងាចថ្ងៃមួយ បន្ទាប់ពីការសិក្សាព្រះគម្ពីរជាក្រុមចប់ គាត់បានរៀបរាប់ថា គាត់កំពុងស្ថិតនៅក្នុងស្ថានភាពដ៏ពិបាក ដែលមានការបន្ទាបខ្លួន។ គាត់មានប្រសាសន៍ថា “មានការល្អមួយដែលខ្ញុំចង់ចែកចាយ។ យុវជននៅក្នុងភោជនីយដ្ឋាននោះ ហាក់ដូចជាចាប់អារម្មណ៍ចំពោះសេចក្តីជំនឿរបស់ខ្ញុំណាស់។” សមាជិកម្នាក់ នៅក្នុងក្រុមយើង ក៏បានឆ្លើយតបថា “ខ្ញុំសូមសរសើរលោកដែលបន្ទាបខ្លួនដូច្នេះ។ ខ្ញុំដឹងថាសេចក្តីជំនឿរបស់លោក ច្បាស់ជាមានការអ្វីមួយបានជួយបណ្តាលឲ្យរឹងមាំហើយ។”
មានពេលមួយ ព្រះបានដកលោកភីលីព ចេញពីភារៈកិច្ច ក្នុងស្រុកសាម៉ារី(កិច្ចការ ៨:៤-៨) ហើយយកគាត់ទៅដាក់ នៅកណ្ដាលទីរហោស្ថានវិញ(ខ.២៦) ពេលនោះគាត់ប្រហែលជាឆ្ងល់អំពីបញ្ហានេះផងដែរ។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានឃើញមានសាសន៍អេធីយ៉ូពីម្នាក់ កំពុងត្រូវការឲ្យគេជួយពន្យល់បទគម្ពីរសញ្ញាចាស់(ខ.២៧-៣៥) ហើយនៅពេលនោះហើយ ដែលគាត់យល់ពីមូលហេតុដែលព្រះអង្គបញ្ជូនគាត់ ឲ្យទៅកន្លែងដែលពិបាកជាងមុខ។
ពេលដែលព្រះយេស៊ូវសន្យាថា ព្រះអង្គនឹងមិនចាកចេញពីយើង(ម៉ាថាយ ២៨:២០ ហេព្រើរ ១៣:៥) ព្រះអង្គចង់មានន័យថា ទោះជាក្នុងពេលលំបាក ឬពេលសុខស្រួលក៏ដោយ ក៏ព្រះអង្គមិនយាងចោលយើងឡើយ។ បេសកកម្មរបស់យើង នៅក្នុងរដូវកាលដ៏លំបាកនៃជីវិត គឺត្រូវធ្វើការ ឬបំរើ ដោយចងចាំជានិច្ចថា យើងកំពុងតែធ្វើកិច្ចការនោះថ្វាយដល់ព្រះ ហើយបន្ទាប់មក ត្រូវចាំមើលព្រះធ្វើការ ដើម្បីសម្រេចបំណងព្រះទ័យរបស់ព្រះអង្គ។
សូមរកមើលព្រះ នៅក្នុងទីកន្លែងដែលអ្នកកំពុងមានការពិបាក នោះអ្នកនឹងឃើញការអ្វី ដែលព្រះអង្គកំពុងធ្វើការនៅក្នុង និងតាមរយៈលោកអ្នក…
អ្នកថ្វាយពែងស្ដេច
បទគម្ពីរមួយក្នុងចំណោមបទគម្ពីរទាំងឡាយ ដែលខ្ញុំចូលចិត្ត ដែលនិយាយអំពីការងារគឺ នេហេមា ១-២។ លោកនេហេមា ជាអ្នកបម្រើគំរូម្នាក់របស់សេ្ដចអើថាស៊ើកសេស ទើបបានជាសេ្ដចចង់ប្រទានកិត្តិយសដល់គាត់ ដោយជួយគាត់ នៅពេលទ្រង់ឃើញគាត់មានទឹកមុខព្រួយ ព្រោះតែក្រុងយេរូសាឡិម ស្ថិតនៅក្នុងសភាពបាក់បែកខូចខាតនៅឡើយ។ ស្ដេចបានសួរលោកនេហេមាថា “ហេតុអ្វីបានជាមានទឹកមុខព្រួយដូច្នេះ?...តើអ្នកចង់បានអ្វី?” (នេហេមា ២:២,៤)។ គាត់មិនមែនជាអ្នកបម្រើធម្មតា របស់ស្ដេចទេ ប៉ុន្តែ គាត់ជាអ្នកថ្វាយពែង ដែលត្រូវភ្លក់ស្រារបស់ស្តេច ដើម្បីការពារស្ដេច កុំឲ្យត្រូវថ្នាំបំពុល។ ទំរាំតែទទួលបានតំណែងមួយនេះ គាត់ច្បាស់ជាបានខិតខំធ្វើការងារ និងបានថ្វាយកិត្តិនាមដល់ព្រះ ក្នុងគ្រប់ការទាំងអស់ដែលគាត់ធ្វើ។ ហើយស្ដេចក៏បានប្រទាន តាមការទូលសូមរបស់គាត់។
ព្រះទ្រង់យកព្រះទ័យទុកដាក់ នឹងរបៀបដែលយើងធ្វើការ។ ព្រះគម្ពីរកូល៉ុស ៣:២៣ ប្រាប់យើងថា “ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ”។ យើងអាចធ្វើតាមគំរូរបស់លោក នេហេមា ដោយធ្វើជាអ្នកបម្រើ ដែលមានសមត្ថភាព និងអាចទុកចិត្តបាន ដែលថ្វាយសិរីល្អដល់ព្រះ(នេហេមា ១:១១-២:៦) ហើយយកចិត្តទុកដាក់ ដោយក្តីអាណិត ចំពោះអ្នកដទៃ និងចំពោះអ្វីៗដែលសំខាន់ចំពោះពួកគេ ព្រមទាំងធ្វើកិច្ចការដ៏ចាំបាច់ ដោយយកព្រះជាទីមួយ ហើយគិតពីប្រយោជន៍របស់គ្រីស្ទបរិស័ទដទៃទៀត ទោះបីជាពេលខ្លះ យើងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ក៏ដោយ(នេហេមា ២:៣-៦)។
នៅពេលដែលយើងថ្វាយកិត្តិនាមដល់ព្រះ ក្នុងពេលធ្វើការងារ នោះចៅហ្វាយរបស់យើងអាចនឹងកត់សំគាល់ អំពីចំណុចល្អរបស់យើង។ តែទោះគេមិនកត់សំគាល់ក៏ដោយ…
អំណោយទាននៃការនឹកចាំ
ពេលខ្ញុំកំពុងនៅរៀននៅសាលាព្រះគម្ពីរ ខ្ញុំបានធ្វើការ នៅក្នុងផ្ទះថែរទាំអ្នកជម្ងឺចាស់ជរា។ ពេលដែលខ្ញុំចំណាយពេលជជែកជាមួយ អ្នកជម្ងឺចាស់ជរាទាំងឡាយ ដែលកំពុងទទួលការថែរទាំនៅទីនោះ មានពួកគេស្ទើរតែទាំងអស់ បានរៀបរាប់អំពីភាពឯកកោ ក្នុងការរស់នៅ ក្នុងពេលបច្ចុប្បន្ន ហើយបានរៀបរាប់ថា ពួកគេបានរស់នៅបានអាយុវែងជាងមិត្តភ័ក្ររបស់ខ្លួន។ ពួកគេភាគច្រើនឆ្ងល់ថា ពេលដែលពួកគេលាចាកលោកនេះទៅ តើនឹងមានអ្នកដែលនៅនឹកចាំពួកគេឬទេ?
មិនមែនមានតែមនុស្សចាស់ជរាទេ ដែលមានអារម្មណ៍ឯកកោ និងមានអារម្មណ៍ថា គេលែងនឹកនានោះ។ តាមពិត មានមនុស្សជាច្រើន ដែលមានអារម្មណ៍ទាល់ច្រក ហើយឯកកោ ដោយសារកាលៈទេសៈ ដែលមាន ឬមិនមានយុត្តិធម៌ចំពោះពួកគេ។ ជួនកាល យើងថែមទាំងធ្លាប់ឆ្លងកាត់បញ្ហា ដូចលោកយ៉ូសែប ដែលជាតួអង្គក្នុងព្រះគម្ពីរសញ្ញាចាស់ផងដែរ។ លោកយ៉ូសែបលែងមានគេនឹងចាំពីគាត់ បន្ទាប់ពីគាត់បានជួយគេហើយ។ បទគម្ពីរលោកុប្បត្តិ ជំពូក៤០ បានពិពណ៌នា អំពីបទពិសោធន៍ ដែលលោកយ៉ូសែបមាន ពេលគាត់ជាប់ខ្លួន នៅក្នុងគុក។ គេបានដោះលែងអ្នកថ្វាយពែង ឲ្យទៅធ្វើការបម្រើស្តេចឡើងវិញ គឺដូចដែលលោកយ៉ូសែបបានប្រាប់គាត់អញ្ចឹង(ខ.៩-១៣)។ លោកយ៉ូសែបបានប្រាប់អ្នកថ្វាយពែងនោះ ឲ្យទូលដល់ស្តេចផារ៉ោន តែគាត់បានភ្លេចលោកយ៉ូសែប(ខ.១៤,២៣)។
យើងប្រហែលជាមានអារម្មណ៍ថា គេបានភ្លេចយើងហើយ។ តែយើងនៅតែមានអ្នកនឹកចាំពីយើង គឺមិនខុសពីលោកយ៉ូសែបឡើយ(៤២:៩-១៣)។ ព្រះយេស៊ូវគង់នៅខាងស្តាំព្រះវរបិតា ហើយការអធិស្ឋានរបស់យើង តែងតែអាចឮទៅដល់បល្ល័ង្កព្រះមិនដែលខាន ដោយសារព្រះសង្រ្គោះយើង ជាអ្នកនាំពាក្យយើង។ ពេលដែលយើងមានអារម្មណ៍ឯកកោ សូមយើងនឹកចាំថា ព្រះយេស៊ូវបានសន្យាថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច(ម៉ាថាយ ២៨:២០)។—Randy Kilgore
ការកម្សាន្តចិត្តអ្នកដទៃ
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានកត់សម្គាល់ឃើញថា នៅក្នុងរូបកាយព្រះគ្រីស្ទ អ្នកដែលធ្លាប់មានការឈឺចាប់ ច្រើនតែជាអ្នកដែលងាយនឹងកម្សាន្តចិត្តអ្នកដទៃ ដែលកំពុងមានការឈឺចាប់។ ជាក់ស្តែង មានប្តីប្រពន្ធវ័យក្មេងមួយគូរ បានទទួលរងការឈឺចាប់ធ្ងន់ធ្ងរ ដោយសារបាត់បង់កូនជាទីស្រឡាញ់។ ពេលនោះ មានប្តីប្រពន្ធមួយគូរទៀត ដែលធ្លាប់បាត់បង់កូនកាលពីមុន បានចូលមកជួយកម្សាន្តចិត្ត។ បើសិនជាមានប្តីប្រពន្ធណាបាត់បង់ប្រាក់ចំណូលដ៏សំខាន់របស់ខ្លួន នោះមានប្តីប្រពន្ធផ្សេងទៀត បានចូលមកផ្តល់ជំនួយស្ទើរតែភ្លាមៗ ដោយនឹកចាំថា កាលពីប៉ុន្មានឆ្នាំមុន ខ្លួនក៏ធ្លាប់ឆ្លងកាត់ការខ្វះខាតផងដែរ។ និយាយរួម អវយវៈក្នុងរូបកាយនៃព្រះគ្រីស្ទ បានទ្រទ្រង់គ្នា និងលើកទឹកចិត្តគ្នាទៅវិញទៅមក ម្តងហើយម្តងទៀត។ គ្រីស្ទបរិស័ទដែលចូលចិត្តជួយគេបានដឹងថា ពួកគេអាចប្រើទុក្ខលំបាកដែលពួកគេបានឆ្លងកាត់ ដើម្បីឈោងចាប់អ្នកដទៃ ដែលកំពុងឆ្លងកាត់ទុក្ខលំបាកដែលស្រដៀងគ្នា។
តើអ្នកធ្លាប់មានជម្ងឺទេ? តើអ្នកធ្លាប់បាត់បង់មនុស្សជាទីស្រឡាញ់ទេ? តើអ្នកធ្លាប់ជាប់ឃុំឃាំងទេ? តើអ្នកធ្លាប់ទទួលរងភាពអយុត្តិធម៌ទេ? ទោះយើងធ្លាប់ជួបប្រទះទុក្ខលំបាកប្រភេទណាក៏ដោយ សូមយើងនឹកចាំថា ព្រះបានសន្យាថា នឹងនាំឲ្យមានការល្អជាច្រើន កើតចេញពីទុក្ខលំបាករបស់យើង ទោះវាមានសភាពងងឹតយ៉ាងណាក៏ដោយ(យ៉ាកុប ១:២-៤)។ ព្រះអាចធ្វើឲ្យទុក្ខលំបាកយើង មានប្រយោជន៍ជាច្រើន ជាពិសេស នៅពេលដែលយើងលើកទឹកចិត្តអ្នកដទៃ ដែលកំពុងឆ្លងកាត់ទុក្ខលំបាក ដូចដែលព្រះអង្គបានកម្សាន្តចិត្តយើងដែរ។ គឺដូចដែលសាវ័កប៉ុលបានចង្អុលបង្ហាញក្នុង បទគម្ពីរ ២កូរិនថូស ១:៣-៧ ថា យើងបានទទួលការកម្សាន្តចិត្ត ពីព្រះសង្រ្គោះ ដែលស្គាល់ទុក្ខលំបាករបស់យើង ហើយយើងថ្វាយព្រះកិត្តិនាមព្រះអង្គ ពេលដែលយើងកម្សាន្តចិត្តអ្នកដទៃ តាមគំរូរបស់ព្រះអង្គ។
សូមយើងកុំទុកឲ្យនរណាម្នាក់ មានការឈឺចាប់តែម្នាក់ឯងឡើយ។ បើយើងដឹងថា…
អានបញ្ច្រាស ថយក្រោយ
ខ្ញុំទទួលស្គាល់ថា ជួនកាលពេលខ្ញុំអានសៀវភៅរឿង ខ្ញុំអានផ្នែកចុងបញ្ចប់នៃសៀវភៅនោះ ជាមុនសិន ទើបខ្ញុំអានផ្នែកដើមដំបូង។ ការអានដូចនេះ បានធ្វើឲ្យខ្ញុំអាចដឹងថា តួអង្គណានៅរស់ ហើយតួអង្គណាស្លាប់នៅចុងបញ្ចប់។ ពេលដែលខ្ញុំដឹងអំពីចុងបញ្ចប់នៃសាច់រឿងហើយ ខ្ញុំអាចសម្រួលអារម្មណ៍ ហើយឲ្យតម្លៃសាច់រឿង និងតួអង្គទាំងនោះឲ្យបានល្អិតល្អន់ យ៉ាងសប្បាយរីករាយ ដោយគ្មានការថប់បារម្ភ។
យ៉ាងណាមិញ ការអានផ្នែកចុងក្រោយនៃសៀវភៅរឿង មិនសូវខុសគ្នាប៉ុន្មានពីការអានព្រះគម្ពីរវិវរណៈ ដែលជាកណ្ឌចុងក្រោយនៃព្រះគម្ពីរប៉ុន្មានទេ។ ព្រោះការអានព្រះគម្ពីរវិវរណៈអាចលើកទឹកចិត្ត ក៏ដូចជាកម្សាន្តចិត្ត អ្នកដើរតាមព្រះយេស៊ូវ។ កណ្ឌគម្ពីរនេះបានចែងម្តងហើយម្តងទៀតថា គ្រីស្ទបរិស័ទជាអ្នកមានជ័យជម្នះ(១យ៉ូហាន ៤:៤ ៥:៤ វិវរណៈ ២:៧,១១,១៧,២៦ ៣:៥,១២,២១)។ និយាយឲ្យខ្លី យើងអាចធ្វើជាអ្នកមានជ័យជម្នះ ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលដ៏អស់កល្បជានិច្ច។
ពេលដែលសាវ័កយ៉ូហាននិយាយ អំពីការបើកសម្តែងនូវផ្ទៃមេឃ និងផែនដីថ្មី ក្នុងព្រះគម្ពីរវិវរណៈ(២១:១) គាត់បានពិពណ៌នា អំពីចុងបញ្ចប់នៃអ្នក ដែលបានទទួលព្រះយេស៊ូវជាព្រះសង្រ្គោះ។ នៅពេលនោះ យើងនឹងបានឃើញចុងបញ្ចប់នៃសេចក្តីស្លាប់ ទឹកភ្នែក សេចក្តីទុក្ខ និងការឈឺចាប់(ខ.៤)។ ព្រះអម្ចាស់ទ្រង់បានប្រកាសថា “ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្តីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ”(ខ.៧)។ ទ្រង់នឹងគង់នៅជាមួយយើង(ខ.៣) ហើយទ្រង់ “នឹងធ្វើឲ្យការគ្រប់យ៉ាងប្រែជាថ្មីវិញ”(ខ.៥)។
ពេលដែលការលំបាកក្នុងពេលបច្ចុប្បន្ន ហាក់ដូចជាហួសសមត្ថភាពរបស់អ្នក នោះសូមគិតអំពីចុងបញ្ចប់នៃសាច់រឿងនៃដំណើរជីវិតរបស់អ្នក ដោយដឹងថា នៅចុងបញ្ចប់ អ្នកនឹងបាននៅក្នុងព្រះវត្តមានព្រះអង្គជារៀងរហូត!—Randy…
អ្នកមកក្រោយគេបាន ទទួលការស្វាគមន៍
មានពេលយប់មួយ ខ្ញុំបានទៅមជ្ឈមណ្ឌលថែរទាំចាស់ជរាមួយកន្លែង។ ពេលនោះ លោកថម(Tom) បានដើរចេញពីបន្ទប់ស្នាក់នៅរបស់គាត់ស្ងាត់ៗ ដោយសង្ឃឹមថា នឹងបាននិយាយលេងជាមួយខ្ញុំ ឲ្យទាន់ពេលដែលខ្ញុំមិនទាន់ទៅវិញ។ បន្ទាប់ពីយើងបានជជែកគ្នាលេងអស់មួយរយៈ គាត់សួរខ្ញុំថា “តើព្រះទ្រង់មិនខឹងនឹងខ្ញុំទេឬ បើសិនជាខ្ញុំទើបតែទទួលជឿទ្រង់នៅពេលដែលមានវ័យចាស់ដូចនេះ”។ សំណួរនេះមិនគួរឲ្យភ្ញាក់ផ្អើលទេ។ ក្នុងនាមជាអ្នកផ្សាយដំណឹងល្អ ជាញឹកញាប់ ខ្ញុំបានឮពាក្យសម្តីគ្រប់បែបយ៉ាងពីអ្នកចាស់ទុំ ពីអ្នកដែលមានបញ្ហាញៀននឹងអ្វីមួយ និងពីអ្នកដែលធ្លាប់ជាប់ពន្ធធនាគារជាដើម។ ពួកគេបានគិតថា ពួកគេមានហេតុផលនឹងជឿថា ខ្លួនយឺតពេលហើយ គឺមិនអាចទទួលជឿព្រះ ឬឲ្យទ្រង់ប្រើខ្លួនឡើយ។
ខ្ញុំក៏បានចំណាយពេលជាមួយលោកថម ដើម្បីស្វែងយល់អំពីបុគ្គលទាំងឡាយ នៅក្នុងព្រះគម្ពីរ ដែលអាចគិតថា ខ្លួនយឺតពេលហើយ គឺមិនអាចទទួលជឿព្រះបានទេ ដោយសារតែអតីតកាលរបស់ពួកគេ។ ប៉ុន្តែ នាងរ៉ាហាប ដែលជាស្រ្តីលក់ខ្លួន (យ៉ូស្វេ ២:១២-១៤ ហេព្រើ ១១:៣១) និងលោកសាខេ ដែលជាអ្នកយកពន្ធ (លូកា ១៩:១-៨) បានសម្រេចចិត្តទទួលជឿព្រះ ទោះបីជាខ្លួនមានអតីតកាលយ៉ាងដូចម្តេចក៏ដោយ។
ពេលនោះ យើងក៏បានងាកមកមើលរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ អំពីពួកជើងឈ្នួលចំការទំពាំងបាយជូរ(ម៉ាថាយ ២០:១-១៦)។ អ្នកដែលបានស៊ីឈ្នួលក្នុងចំការបានកាន់តែយូរ ក៏បានធ្វើការកាន់តែច្រើន សម្រាប់ម្ចាស់ចំការ (ខ.២-៧) ប៉ុន្តែ ក្រោយមក អ្នកទាំងនោះក៏បានដឹងថា ម្ចាស់ចំការបានឲ្យតម្លៃពួកគេ ស្មើអ្នកដែលទើបតែចូលធ្វើការក្រោយពួកគេ (ខ.៨-១៦) ត្រង់ចំណុចនេះ ម្ចាស់ចំការ ក៏បានសម្រេចចិត្តសម្តែងចេញក្តីសប្បុរស…